ល្បី Bacchus យូរហើយ មកស្គាល់អ្នកបង្កើតយីហោមួយនេះ កំពុងដណ្តើមទីផ្សារធំៗនៅអាស៊ី
នៅ ហៀងAPRIL 18 2022338 views

ទាំងអស់គ្នាប្រហែលជាធ្លាប់បានឮនិងឃើញតាមរយៈការផ្សព្វផ្សាយជាច្រើនមកហើយ តាមរយៈ បណ្តាញសង្គម ដែលភាគច្រើនក្រុមហ៊ុនមួយនេះបានលើកឃ្លាមួយដ៏គួរអោយចាប់អារម្ភណ៍បែបនេះថា បាកាសលើសពីភេសជ្ជៈប៉ូវកម្លាំង ឬបាកាសជួយបន្សាបគ្រឿងស្រវឹង ដែលធ្វើអោយមនុស្សជាច្រើន ហាក់បីដូជាស្គាល់យីហោមួយនេះច្បាស់ណាស់ ។

បងប្អូនអាចស្គាល់ពីយីហោ និងធ្លាប់បានទទួលទានភេសជ្ជៈមួយប្រភេទនេះ ប៉ុន្តែបងប្អូនប្រហែល ជាមិនធ្លាប់ស្គាល់ពីស្ថាបនិកភេសជ្ជៈដ៏ល្បីមួយនេះឡើយ ។ តាមពិតទៅ Bacchus ត្រូវបាន បង្កើតឡើងដោយទៅដោយនិស្សិតឱសថសាស្រ្តកូរ៉េម្នាក់ឈ្មោះថា Kang Shinho នៅក្នុងឆ្នាំ១៩៥០ កំឡុងពេលដែលគាត់ទៅរៀននៅក្នុងទឹកដីប្រទេសអាល្លឺម៉ង ។

ពាក្យថា Bacchus នៅលើកំប៉ុងដែលគ្រប់គ្នាបានឃើញ ត្រូវបានគេយកលំនាំតាមទេវមួយអង្គឈ្មោះថា Bacchus មានអាយុកាលពាន់ឆ្នាំហើយ ទេវដែលឈរកាន់ចាន អមជាជួយនិងឱសថ គេមានជំនឿថាអាចប្រើថ្នាំទិព្វដើម្បីស្រោចស្រង់ជីវិតមនុស្សឈប់វង្វេង និងសុខចម្រើនថែមទៀត ។

ដោយមើលឃើញថាឈ្មោះមួយនេះវាមានអត្ថន័យល្អ លោក Kang Shinho ក៏សម្រេចចិត្ត ដាក់ឈ្មោះមួយនេះនៅលើកំប៉ុង កំឡុងពេលដែលគាត់បានធ្វើដំណើរទៅលេងកំសាន្តនៅក្នុងទីក្រុង Hamburg City Hall នៃនៅក្នុងទឹកដៃប្រទេសអាល្លឺម៉ង ។

ហើយរហូតមកដល់ឆ្នាំ១៩៦៣ លោកបានត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ គឺប្រទេសកូរ៉េខាងត្បូង ដោយបានរៀបចំផលិតនៅភេសជ្ជៈឱសថមួយនេះ ដើម្បីចែកចាយទៅកាន់ទីផ្សារ ហើយក៏ល្បីនិងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកូរ៉េ ។

គូសបញ្ជាក់ថា Bacchus កំពុងក្តាប់ទីផ្សារធំៗដូចជាប្រទេសថៃ កម្ពុជា ដែលការលក់នៅក្នុងទីផ្សារកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងកូរ៉េមួយនេះអាចលក់បាន ២៧.៣ លានដុល្លារកាលពីឆ្នាំ២០០៩ នេះបើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយ nationthailand ។

អត្ថបទដោយ: នៅ ហៀង Tell: 010785134

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia